បាត់ដំបង គឺជាទីរួមខេត្តមួយដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបងមានទីប្រជុំជនធំនៅក្រុងបាត់ដំបង ដែលមានព្រំប្រទល់ខាងកើតខេត្ត បន្ទាយមានជ័យ ខាងកើតជាប់ខេត្ត សៀមរាប និងបឹងទន្លេសាប ចំណែកឯខាងត្បូងជាប់ខេត្ត ពោធិ៍សាត់ និងខាងលិចជាប់ខេត្ត បៃលិន និងខេត្តច័ន្ទបុរី ប្រទេសថៃ។ ខេត្តបាត់ដំបងមានស្រុកចំនួន ១៤ ស្រុក រួមមានៈ - ស្រុក បាណន់ មានឃុំចំនួន ០៨ ឃុំ - ស្រុក ថ្មគោល មានឃុំចំនួន ១០ ឃុំ - ក្រុង បាត់ដំបង មានឃុំចំនួន ១០ ឃុំ - ស្រុក បវេល មានឃុំចំនួន ០៦ ឃុំ - ស្រុក ឯកភ្នំ មានឃុំចំនួន ០៧ ឃុំ - ស្រុក មោងឫស្សី មានឃុំចំនួន ១១ ឃុំ - ស្រុក រតនៈមណ្ឌល មានឃុំចំនួន ០៤ ឃុំ - ស្រុក សង្កែ មានឃុំចំនួន ១០ ឃុំ - ស្រុក សំឡូត មានឃុំចំនួន ០៧ ឃុំ - ស្រុក សំពៅលូន មានឃុំចំនួន ០៦ ឃុំ - ស្រុក ភ្នំព្រឹក មានឃុំចំនួន ០៥ ឃុំ - ស្រុក កំរៀង មានឃុំចំនួន ០៦ ឃុំ - ស្រុកគាស់ក្រឡ មានឃុំចំនួន ០៦ ឃុំ - ស្រក រុក្ខគិរី មានឃំចំនួន ០៥ ឃុំ ខេត្តបាត់ដំបងសម្រាប់ការងារបង្ករបង្កើនផល់ស្រូវ នារដូវវស្សា ដំណាំឧស្សាហកម្ម និងមានដំណាំរួមផ្សំដ៏ទៃទៀត។ ក្រៅពីការដាំដុះប្រជាជនដែលរស់នៅតាមទន្លេសាបបានធ្វើការនេសាទបែប