Skip to main content

Hear, We are talking about Battambang province,Cambodia

   បាត់ដំបងគឺជាទីរួមខេត្តមួយដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបងមានទីប្រជុំជនធំនៅក្រុងបាត់ដំបង ដែលមានព្រំប្រទល់ខាងកើតខេត្ត បន្ទាយមានជ័យ ខាងកើតជាប់ខេត្ត សៀមរាប និងបឹងទន្លេសាប ចំណែកឯខាងត្បូងជាប់ខេត្ត ពោធិ៍សាត់​ និងខាងលិចជាប់ខេត្ត បៃលិន និងខេត្តច័ន្ទបុរី ប្រទេសថៃ។


ខេត្តបាត់ដំបងមានស្រុកចំនួន ១៤ ស្រុក រួមមានៈ
- ស្រុក បាណន់ មានឃុំចំនួន ០៨ ឃុំ
- ស្រុក ថ្មគោល មានឃុំចំនួន ១០ ឃុំ
- ក្រុង បាត់ដំបង មានឃុំចំនួន ១០ ឃុំ
- ស្រុក បវេល មានឃុំចំនួន ០៦ ឃុំ
- ស្រុក ឯកភ្នំ មានឃុំចំនួន ០៧ ឃុំ
- ស្រុក មោងឫស្សី មានឃុំចំនួន ១១ ឃុំ
- ស្រុក រតនៈមណ្ឌល មានឃុំចំនួន ០៤ ឃុំ
- ស្រុក សង្កែ មានឃុំចំនួន ១០ ឃុំ
- ស្រុក សំឡូត មានឃុំចំនួន ០៧ ឃុំ
- ស្រុក សំពៅលូន មានឃុំចំនួន ០៦ ឃុំ
- ស្រុក ភ្នំព្រឹក មានឃុំចំនួន ០៥ ឃុំ
- ស្រុក កំរៀង មានឃុំចំនួន​ ០៦ ឃុំ
- ស្រុកគាស់ក្រឡ មានឃុំចំនួន ០៦ ឃុំ
- ស្រក រុក្ខគិរី មានឃំចំនួន ០៥ ឃុំ

   ខេត្តបាត់ដំបងសម្រាប់ការងារបង្ករបង្កើនផល់ស្រូវ នារដូវវស្សា ដំណាំឧស្សាហកម្ម និងមានដំណាំរួមផ្សំដ៏ទៃទៀត​។ ក្រៅពីការដាំដុះប្រជាជនដែលរស់នៅតាមទន្លេសាបបានធ្វើការនេសាទបែបលក្ខណៈគ្រួសារ និងបែបសហគមន៍។

  តំបន់ទេសចរណ៏
  ខេត្តបាត់ដំបងគឺជាខេត្តមួយដែលស្ថិតនៅក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា
ដែលមានវិសាលភាពផ្ទៃដីធំ មានទាំងភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៏បុរាណជាច្រើន។ ប្រាសាទជាច្រើនត្រូវបានស្ថាបនារាយប៉ាយលើភ្នំ នៅលើទួល និងនៅតំបន់ទឹកលិច ទាំងអស់នេះហើយដែលជាសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៏ចង់មកធ្វើការទស្សនា។
តំបន់ទាំងនោះរួមមានៈ

- ប្រាសាទបាណន់
  ប្រាសាទបាណន់ ត្រូវបានកសាងលើកំពូលភ្នំ​ដែល​មាន​កំពស់​ប្រមាណជាង​១០០ម ដោយ​មាន​កាំ​ជណ្តើរ​ចំនួន៣៥២​កាំ​ ស្ថិតនៅក្នុង​ឃុំ​កន្ទឺ២ ស្រុក​បាណន់​ ចំងាយ​ ២៥គ,ម​ ពីទីរួមខេត្ត​តាម​ដង​ផ្លូវ​ខេត្ត​លេខ ​១៥៥​ ស្រប​តាម​ដង​ស្ទឹងសង្កែ​​ទៅទិស​និរតី។
https://www.youtube.com/watch?v=1YU3oFpfHyg
https://www.youtube.com/watch?v=I4yVdupifpY

- ប្រាសាទឯកភ្នំ
  ប្រាសាទ​វត្ត​ឯក​មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ចំងាយ ១៥ គ.ម ពី​ទីរួម​ខេត្ត។ នៅ​ជុំ​វិញ​ប្រាសាទ​មាន​គូទឹក​មួយ សព្វ​ថ្ងៃ​​ប្រាសាទ​នេះត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​មូលហេតុ​ធម្មជាតិ​ និង​ ការជីក​កកាយ​ពី​មនុស្ស ប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ក៏ប្រាសាទ​នេះនៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ​គួរឱយអ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។
https://www.youtube.com/watch?v=UvYg5qaF1Sw

- ប្រាសាទបាសែត
  ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល​ ព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី​ ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។​ នៅ​ក្បែរ​ប្រាសាទ​នេះ​មាន​ស្រះទឹក​បុរាណ​មួយរាង​ការេ ២០ម បួន​ជ្រុង ជំរៅ១២ម លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។
https://www.youtube.com/watch?v=nZAvcOaGC2o

- ប្រាសាទស្នឹង
  ប្រាសាទ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បាណន់ មាន​ចំ​ងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទ​ស្នឹង​កសាង​អំពីឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។​ តាម​ការ​សង្កេត​មើល​ ប្រាសាទនេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទ​កសាង​ក្នុង​សតរត្ស​​ទី​ ១២ ដែរ។​ ប្រាសាទ​ចំនួន​ ២ ស្ថិត​នៅ​ក្នុង​បរិវេណ​រត្ត​ស្នឹង​ និង មួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១០ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅ​ក្រុង​ប៉ៃលិន។

- ភ្នំសំពៅ
  ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសំរាក ឫ បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​ ខាងឆ្វេង​ដៃ​មាន​ចំងាយ​ ១៣ គ.ម ពីទីរួមខេត្ត​។​ បើពិនិត្យ​ឱយ​​ម៉ត់​ចត់ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ ១០០ ម មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្តគិរីរម្យ ។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុងរឿង​ព្រេង​ខ្មែរ រាជកុល និង​ នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។​ ដែល​សុទ្ធ​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ។ ភំ្ន​សំពៅ​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​ភ្នំសំពៅ ស្រុកបាណន់។
https://www.youtube.com/watch?v=WksuGzquHfY

- អាងកំពីងពួយ
  អាង​កំពីងពួយ​បាន​ត្រូវ​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​អំឡុង​ទស្សវត្ស​ទី ៧៦ប្រជាជន​ជា​ច្រើន​រយ​ពាន់​អ្នក​ត្រូវ​បាន​ពលី​ក្នុង​ការ​កសាង​អាង​ទឹក​នេះ។ អាង​កំពីងពួយ​​ស្ថិត​នៅចន្លោះភ្នំពីរ​គឺ ភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម​ ស្រុក​បាណន់​ មាន​ចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និង​មាន​ចំងាយ ១៩ គ.ម ពីផ្លូវ​ជាតិលេខ​ ៥៧ អតីត​ផ្លូវ​ជាតិ​លេខ​ ១០ ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំនប់អាង មាន​បណ្តោយ ៧៥០០ ម និង​ទទឹង​មាន​ ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន​ ១១០.០០០.០០០ ម៉ែតគូប នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព​ តាម​សេច​ក្តី​ត្រូវ​ការ​ក្នុង​វិស័យ​កសិកម្ម។ អាង​​កំពីងពួយ​មិន​គ្រាន់តែ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុងវិស័យ​កសិកម្មតែមួយ​មុខ​ប៉ុណ្ណោះទេ ជាពិសេស​លើស​ពី​នេះទៅទៀត​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​បំរើ​ឱយ​វិស័យ​ទេសចរណ៍ គឺ​ជា​រមណីយដ្ឋាន​មួយដែល​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និយម​ទៅ​លំហែ​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ទស្សនា​ភ្នំ​ និង​មុជទឹក​លេង។ ប្រជាជន​នៅ​ក្បែរ​អាង​កំពីង​ពួយ​មាន​អាជីវកម្ម​ធ្វើ​ស្រែ​ចំការ​និង​នេសាទ​ត្រី។
https://www.youtube.com/watch?v=CQudKTIPLyo

- សេកសក
  សេកសក​គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​នៅ​ចំងាយ​៥៦ គ.ម ពី​ទីរួម​ខេត្ត ក្នុង​ភូមិសាស្រ្ត​​ភូមិ​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល លើ​កំនាត់​ផ្លូវ​ជាតិ​លេខ​ ៥៧ អតីត​ផ្លូវជាតិ​លេខ ១០ មាន​ទឹក​ហូរ​ថ្លាឆ្វង់​ហូរ​កាត់ដោយ​ដុំ​​សិលា​រដិបរដុប​គួរ​ជាទី​មនោរម្យ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះ​ស្អេក​ស្កះ​និង​មាន​ម្លប់​ត្រឈឹង​ត្រឈៃ។​ សកម្មភាព​រស់​​នៅ​របស់​ប្រជាជន​នៅក្បែរ​តំបន់​នេះ​គឺ​ពឹង​ទៅ​លើ​ការធ្វើ​ស្រែ​ចំការ។ ដំនាំ​ទាំងអស់​នេះ​គឺ​ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។

- ស្ទឹងចំលងគួយ
  រមនីយដ្ឋាន​ស្ទឹង​ចំលង​គួយ គឺ​ជា​រមនីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំលងគួយ ឃុំ​មាន​ជ័យ ស្រុកសំឡូតមាន​ចំងាយ ៨២​គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។​ ស្ទឹង​ចំលងគួយ ជា​ស្ទឹង​មួយហូរកាត់​មក​ស្ទឹង​សង្កែរ​ មាន​ទេសភាព​គួរ​ជាទី​ត្រេក​ត្រអាល​ មានទឹកថ្លាឆ្វង់​ហូរ​កាត់​ថ្ម​ដា​ធំៗ នៅមាត់ស្ទឹងមាន​ដើម​ឈើ​ធំៗ​ម្លប់ត្រឈឹងត្រឈៃសំរាប់​ការ​សំរាក​របស់ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​បាន​ទៅ​កំសាន្តទី​នោះ។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អ​ប្រណិត​ដូចជា​ក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នេះ​ ភាគច្រើន​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ។
- បន្ទាយសត្វ
  បន្ទាយ​សត្វ​ជា​តំបន់​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទរស់នៅ ស្ថិត​នៅ​ក្នុងភូមិ​កោះជីរាំង ឃុំ​កោះជីរាំង ស្រុក​ឯកភ្នំ មាន​ចំងាយ​ ១០៥ គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។ បន្ទាយ​សត្វ​ជាព្រៃ​រនាម​ជាប់​ព្រំ​ប្រទល់​ទន្លេសាប គឺ​គេ​អាច​​ទៅ​ទស្សនា​បាន​ដោយ​ធ្វើ​ដំនើរ​តាម​ផ្លូវទឹក​មាន​កាណូត​ទូក​ជាដើម នៅរដូវ​វស្សា​តាម​ដងស្ទឹង​សង្កែ។

រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង

- រ​ម​ណីយ​ដ្ឋាន​សេក​សក
  សេកសក ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យស្ថិត​នៅ​ចំ​ងាយ ៥៦​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្នុង​ភូមិ​សាស្រ្ត ភូមិ​ផ្លូវ​មាស ស្រុ​ករតនៈមណ្ឌុលលើ​កំ​ណាត់​​ផ្លូវ​ជាតិ​លេខ​៥៧ អតី​តផ្លូវ​ជាតិ​លេខ​១០ មាន​ទឹក​ហូរ ថ្លា​ឆ្វង់ ហូរ​កាត់​ប្រ​កប ដោយ​ដុំលិលា រដិ​ប​រ​ដុបគួ​ជា​ទីមនោរម្យ ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះស្អេក​ស្កះនិង​មាន​ម្លប់ត្រឈឹង​ត្រ ​ឈៃ ។ សកម្ម​ភាព​រស់​នៅ​ប្រ​កប​របរក​ស៊ី​របស់​ប្រជា​ជន​នៅ​ក្បែរ​តំ​បន់​នេះ​គឺ​ ពឹង​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចំ​ការ ។ ដំ​ណាំទាំង​អស់​នេះ​គឺ​សណ្តែក​ដី សណ្តែក​បាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។

រមណីយដ្ឋានពពុះពេជ្រចិន្តា
  ពិចចិន្តា ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យ ដែល​មាន​ចំ​ងាយប្រ​មាណ ៤៤​ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់​ដំ​បងតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១០ ទៅ​ប៉ែ​លិន​​ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រឹង ឃុំត្រឹង ស្រុក​រតនមណ្ឌល ។

- រមណីយដ្ឋានស្ទឹងចំ​លងគួយ
  រមណីយ ​ដ្ឋាន​ស្ទឹង​ចំ​លង​គួយ គឺ​ជា​រមណី​យដ្ឋាន​ធម្មជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ចំ​លង​គួយ ឃុំ​មាន​ជ័យ​ស្រុក​សំ​ឡូតមាន​ចំ​ងាយ​៨២ ​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់​​​ដំ​បង ស្ទឹង​ចំ​លងគួយ​ជា​ស្ទឹង​មួយ​ហូរ​កាត់​មកស្ទឹង​សង្កែមាន​ទេស​ភាពគួរជាទី​ ត្រេកត្រអាល ក្នុង​ស្ទឹង​មាន​ទឹក​ហូរ​ថ្លាឆ្វង់កាត់​ថ្ម​ដា​ធំៗបញ្ជេញសំ​លេង​​ខ្ទ័រខ្ទារ នៅ​មាត់​ស្ទឹង​មាន​ដើម​ឈើរ​ធំ​ម្លប់​ត្រឈឹង​ត្រឈៃសំ​រាប់​ការសំរាក​របស់​ ភ្ញៀវ​ទេស​ចរជាតិ និង​អន្តរជាតិដែល​បាន​ទៅ​កំ​សាន្តនៅ​ទី​នោះ ។ ភូមិ​​សាស្រ្ត​នៅ​តំ​បន់​នេះ​សំ​បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជា​ដើម។ ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​​តំ​បន់​នេះ​ភាគ​ច្រើន​ប្រ​ កបរបរ​ធ្វើ​ស្រែ ។

រមណីយ​ដ្ឋាន​បន្ទាយ​សត្វ
  បន្ទាយ ​សត្វ​ជា​តំ​បន់​ជំ​រក​សត្វ​ស្លាប​គ្រប់​ប្រ​ភេទរស់​នៅ ស្ថិត​នៅ​ក្នុង​ភូមិ កោះ​ជី​រាំង ឃុំ​កោះ​ជី​រាំង ស្រុក​ឯក​ភ្នំ​ មាន​ចំ​ងាយ​ ១០៥ ​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់​ដំ​បង ។ បន្ទាយ​សត្វ​ជា​ព្រៃ​រនាម​ជាប់​ព្រំ​ប្រ​ទល់​ទន្លេសាប​គឺ​គេ​អាច​ទៅ​ទស្សនា​ បាន​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ មាន​កាណូត ទូក ជា​ដើម នៅរដូវ​វស្សាគេ​អាច​ធ្វើ​តាម​ដង​ស្ទឹង​សង្កែ ។

សូមបញ្ជាក់ៈខេត្តបាត់ដំបងគឺនៅមានកន្លែងកំសាន្តជាច្រើនទៀតដែលយើងខ្ញុំមិនបានដាក់បញ្ចូលនៅក្នុងអត្ថបទមួយនេះ។


គេហទំព័ររដ្ឋាភិបាលខ្មែរ
http://www.cambodia.gov.kh/unisql1/egov/english/province/battambang.html

វិផតថល​របស់​ស្រុក​បាត់ដំបង
http://www.battambang-town.gov.kh/

ប្លក់បាត់ដំបង
http://battambanglife.wordpress.com/




















​​

Comments

Popular posts from this blog

About Cambodia

About Cambodia                         Cambodia is a Southeast Asian nation with landscapes of low-lying plains, the Mekong Delta, mountains and Gulf of Thailand coastline. Its busy capital, Phnom Penh, is home to the art deco Central Market, the glittering Royal palace and the National Museum’s historical and archaeological exhibits. In the country’s northwest lie ruins of Angkor Wat, a massive stone temple complex built during the Khmer Empire. King : Norodom Sihamoni Currency : Cambodia Riel    Neighboring countries : Thailand, Vietnam, Laos Capital City : Phnom Penh             The capital and largest city is Phnom Penh, Khmer pronunciation: Formerly known as Chaktomuk (Khmer: ចតុមុខ ) “Four Faces”, is the capital and most populous city of Cambodia. Located on the bank...

ភ្នំទាំង ១០​ ដែលមានកំពស់ខ្ពស់បំផុតលើលោក

1) ភ្នំអេវឺរ៉េស ដូចដែលអ្នកបានដឹងរួចហើយភ្នំអេវឺរ៉េសជាភ្នំខ្ពស់បំផុតរបស់ពិភពលោក។ កំពូលភ្នំរបស់វាមានកម្ពស់ 8,848 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រដែលមានកម្ពស់ខ្ពស់ជាងភ្នំខ្ពស់បំផុតនៅវ៉ែល ( Snowdon នៅកម្រិតកម្ពស់ទឹកសមុទ្រ 1,085 ម៉ែត្រ) ។ អេវឺរេសស្ថិតនៅលើព្រំដែនរវាងនេប៉ាល់និងតំបន់ស្វយ័តទីបេ។ និយាយជាផ្លូវការអ្នកឡើងភ្នំអេវើរស៍ដំបូងដែលទទួលបានជោគជ័យគឺ Sir Edmund Hillary និង Tenzing Norgay ក្នុងឆ្នាំ 1953 ។ គេប៉ាន់ប្រមាណថាមានសាកសពជាង 200 នាក់នៅលើភ្នំអេវឺរ៉េសដែលត្រូវបានថែរក្សាយ៉ាងល្អដោយសារតែសីតុណ្ហភាពត្រជាក់ខ្លាំង។ អេវឺរ៉េសគឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលទាំងប្រាំពីរ។ កិច្ចប្រជុំកំពូលទាំងប្រាំពីរគឺជាបញ្ជីមួយដែលមានកំពូលភ្នំខ្ពស់បំផុតនៅលើទ្វីបទាំង 7 របស់ពិភពលោក។ ការឡើងលើកំពូលទាំង 7 នៃកិច្ចប្រជុំកំពូលទាំងប្រាំពីរគឺជាសមិទ្ធផលដ៏ធំធេងមួយនៅក្នុងវិស័យកីឡាឡើងភ្នំ។ 2) K 2 K2 ដែលគេស្គាល់ឈ្មោះជាផ្លូវការថា Mount Godwin-Austen ឬ Chhogori មានកំពស់ 8,611 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ភ្នំនេះស្ថិតនៅលើព្រុំប្រទល់រវាងប្រទេសចិន និងប៉ាគីស្ថាន។ ផ្នែកខាងចិននៃភ្នំត្រូវបានគេចាត់ទុកថាជាតំបន្តដែលមានគ្រោះថ្នាក់បំផុត ...